2 Peter 1

1ខ្ញុំស៊ីម៉ូនពេត្រុស​ជា​បាវបម្រើនិង​ជា​សាវក​របស់​ព្រះ​យេស៊ូគ្រិស្ត​ជូន​ចំពោះ​ពួក​អ្នក​ដែល​បាន​ទទួលជំនឿដ៏​មាន​តម្លៃ​ដូចជា​ជំនឿ​របស់​យើង​ដែរ​តាមរយៈ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់និង​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង 2ដោយសារអ្នករាល់គ្នា​ស្គាល់ព្រះជាម្ចាស់និង​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​សូម​ឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណនិងសេចក្ដីសុខសាន្ដ​កាន់តែ​ច្រើនឡើងៗ 3ដ្បិតព្រះចេស្ដា​របស់​ព្រះជាម្ចាស់ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំងអស់សម្រាប់ជីវិតនិងការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់តាមរយៈការស្គាល់ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅយើង​ឲ្យ​មក​ឯ​សិរីរុងរឿងនិងសេចក្ដីល្អរបស់ព្រះអង្គ​ផ្ទាល់ 4ហើយដោយសារសេចក្ដីទាំងនោះ​ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេសអស្ចារ្យ​ដល់​យើងដើម្បី​ឲ្យ​អ្នករាល់គ្នាត្រលប់ជាអ្នក​មាន​ចំណែក​នៅក្នុង​លក្ខណៈរបស់ព្រះជាម្ចាស់តាមរយៈ​សេចក្ដី​សន្យា​ទាំង​នោះ​ព្រមទាំង​រួចផុត​ពី​សេចក្ដី​ពុករលួយនៅក្នុងលោកិយ​នេះ​ដែល​កើត​ពី​សេចក្ដី​ប៉ងប្រាថ្នា 5ហេតុនេះហើយអ្នករាល់គ្នា​ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ដើម្បី​បន្ថែមសេចក្ដីល្អ​ទៅ​លើ​ជំនឿរបស់អ្នករាល់គ្នាហើយ​បន្ថែម​ការស្គាល់​ព្រះជាម្ចាស់​ទៅលើ​សេចក្ដីល្អ​នោះ 6បន្ថែមការ​គ្រប់គ្រង​ចិត្ត​ទៅលើ​ការ​ស្គាល់​ព្រះជាម្ចាស់​បន្ថែម​ការអត់ធ្មត់​ទៅលើ​ការ​គ្រប់គ្រង​ចិត្ត​បន្ថែម​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ទៅលើ​ការអត់ធ្មត់ 7បន្ថែមសេចក្ដី​ស្រលាញ់​ជា​បងប្អូន​ទៅលើ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ហើយ​បន្ថែម​សេចក្ដី​ស្រលាញ់​ទៅលើ​សេចក្ដី​ស្រលាញ់​ជា​បងប្អូន 8ដ្បិតបើ​សេចក្ដីទាំងនេះ​បាន​កើនឡើង​នៅក្នុង​អ្នករាល់គ្នាមិន​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ជា​មនុស្ស​ខ្ជិលច្រអូស​ឬ​គ្មាន​ផល​ផ្លែក្នុង​ការ​ស្គាល់​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ឡើយ 9ព្រោះអ្នកណា​ដែល​គ្មានសេចក្ដីទាំងនេះអ្នកនោះជា​មនុស្ស​ខ្វាក់​ឬ​ជា​មនុស្ស​មើល​មិន​បាន​ឆ្ងាយ​ហើយ​ភ្លេច​ថា​ព្រះជាម្ចាស់​បាន​សំអាតពួកគេ​ឲ្យ​បាន​រួច​ពី​បាបកាលពីមុន​ហើយ។ 10ដូច្នេះបងប្អូនអើយ! ​ចូរ​មាន​ចិត្ដ​សង្វាត​ដើម្បី​ធ្វើ​ឲ្យ​ការ​ត្រាស់ហៅនិងការជ្រើសរើសរបស់អ្នករាល់គ្នាប្រាកដប្រជាដ្បិត​បើ​ប្រព្រឹត្ដសេចក្ដីទាំងនេះ​នោះ​អ្នករាល់គ្នា​នឹង​មិនជំពប់ដួល​សោះ​ឡើយ 11ហើយអ្នករាល់គ្នា​នឹង​ទទួលបាន​សិទ្ធិ​ពេញលេញចូលទៅក្នុងនគរ​ដ៏​អស់កល្បជានិច្ច​របស់​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង 12ហេតុនេះហើយ​ខ្ញុំ​នឹង​រំឭកអ្នករាល់គ្នាអំពី​សេចក្ដី​ទាំងនេះជានិច្ចទោះបី​អ្នករាល់គ្នា​បាន​ស្គាល់ព្រមទាំង​បាន​មាំមួនឡើងនៅក្នុងសេចក្ដីពិត​ដែល​អ្នករាល់គ្នា​មាន​ហើយ​នេះ​ក៏ដោយ 13ដរាបណា​ខ្ញុំ​ស្ថិត​នៅក្នុងរោងនេះ​នៅ​ឡើយ​នោះ​ខ្ញុំ​យល់ឃើញ​ថា​ជា​ការ​ត្រឹមត្រូវ​ណាស់​ដែល​ត្រូវ​រំឭក​និង​ដាស់អ្នករាល់គ្នា​ឲ្យ​ភ្ញាក់ឡើង 14ដោយដឹងថាខ្ញុំ​នឹង​ដោះរោង​នេះ​ចេញ​នៅក្នុង​ពេល​ឆាប់ៗ​នេះដូចដែល​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ច្បាស់ 15ខ្ញុំនឹង​ខ្នះខ្នែង​ដើម្បី​ឲ្យ​ក្រោយពេលខ្ញុំចាកចេញ​ពី​លោក​នេះ​អ្នករាល់គ្នា​នៅតែ​ចងចាំ​ពី​សេចក្ដី​ទាំងនេះ​គ្រប់​ពេល​វេលា​ជានិច្ច 16ដ្បិតការ​ដែល​យើង​ប្រាប់អ្នករាល់គ្នា​ឲ្យ​ដឹង​ព្រះ​ចេស្ដានិង​ការ​យាងមក​របស់​ព្រះ​យេស៊ូគ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​យើង​នេះ​មិន​បាន​តាមរឿងព្រេង​ដែល​គេ​ប្រឌិត​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ​ប៉ុន្ដែ​យើង​ជាសាក្សី​ផ្ទាល់​ភ្នែក​ដែល​បាន​ឃើញ​ព្រះ​ចេស្ដារបស់ព្រះអង្គ 17ដ្បិតពេល​ដែល​ព្រះអង្គ​បាន​ទទួល​កិត្ដិយសនិងសិរីរុងរឿងពីព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​នោះ​ក៏​មាន​សំឡេង​មួយ​ចេញ​មកពីសិរីរុងរឿង​ដ៏​ឧត្ដុង្គឧត្ដម​មាន​បន្ទូល​មក​កាន់​ព្រះអង្គ​ថា៖ ​«នេះជាបុត្រដ៏​ជា​ទី​ស្រលាញ់​របស់​យើងយើងពេញចិត្ដនឹងបុត្រនេះ​ណាស់»។ 18យើងបាន​សំឡេងនេះចេញពីស្ថានសួគ៌មក​នៅពេល​យើង​នៅលើភ្នំបរិសុទ្ធជាមួយព្រះអង្គ 19យើងមានពាក្យរបស់អ្នកនាំព្រះបន្ទូលដ៏​ប្រាកដ​ប្រជា​ហើយ​អ្នករាល់គ្នា​យក​ចិត្ដ​ទុកដាក់​ស្ដាប់យ៉ាងល្អទុកជាចង្កៀងបំភ្លឺនៅទីងងឹតរហូតដល់ថ្ងៃរះនិង​រហូត​ដល់​ផ្កាយព្រឹករះឡើងនៅក្នុងចិត្ដអ្នករាល់គ្នា 20ជាបឋមត្រូវ​ដឹងថាគ្រប់ទាំងការ​ថ្លែង​ព្រះបន្ទូល​នៅ​ក្នុង​បទគម្ពីរមិនមែនជាការបកស្រាយផ្ទាល់ខ្លួន​របស់​អ្នកណា​ម្នាក់​ឡើយ 21ដ្បិតការ​ថ្លែង​ព្រះបន្ទូលមិនមែនចេញមក​ពី​បំណង​របស់​មនុស្ស​ទេ​គឺមនុស្ស​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់តាម​ដែល​ព្រះ​វិញ្ញាណបណ្ដាល
Copyright information for KhmKCB